យុវជនម្នាក់ដែលបានរើសបានមេដាយប្រាក់ របស់កីឡាករថៃ Jonathan Khemdee ដែលបានគប់ចោលទៅកាន់អ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានរៀបរាប់ថា ខ្លួនស្រឡាញ់មេដាយនេះណាស់ ទោះបីគេគប់ចោល តែមិនឲ្យវាធ្លាក់ដល់ដីបានឡើយ ហើយវាមានតម្លៃសម្រាប់រូបគេ។

តាមរយ:គណនីហ្វេសបុកឈ្មោះថា Chhay Sathya បានសរសេររៀបរាប់កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា យ៉ាងដូច្នេះថា៖ «មេដាយប្រាក់ Sea Gameដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះនៅពេលនេះវាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំស្រឡាញ់មេដាយនេះណាស់ព្រោះវាបានរំលេចនូវរូបអង្គរវត្តនិងរូបតំណាងជាតិផ្សេងៗទោះបីគេគប់ចោលមិនឲ្យតម្លៃមេដាយនេះក៏ដោយក៏ខ្ញុំមិនឲ្យវាធ្លាក់ដល់ដីបានដែរព្រោះមេដាយនេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល»។

រំលឹកថា កីឡាករថៃ Jonathan Khemdee ដែលបានគប់មេដាយប្រាក់ និងតុក្កតា តំណាងចោល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្រោយ U-22 ថៃ បានចាញ់ឥណ្ឌូនេស៊ី ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រោមមានប្រតិកម្មលើរឿងនេះ សហព័ន្ធបាល់ទាត់ថៃ ចេញសេចក្ដីប្រកាសថា៖ «ខ្លួនពិតជាខកចិត្ត និងការសូមអភ័យទោសជំនួសមុខឱ្យក្រុមកីឡាករដែលបង្ករឿង ដែលមានហេតុការណ៍បែបនេះបានកើតឡើងក្រោយការប្រកួតដែលជាផលប៉ះពាល់មួយដែលប៉ះទង្គិច នូវកិត្តិយសនិងភាពថ្លៃថ្នូររបស់ប្រជាជនខ្លួន។ លើកពីនេះ ខ្លួនពិតជាខកចិត្ត និងការសូមអភ័យទោសជំនួសមុខឱ្យក្រុមកីឡាករ ដែលបង្ករឿង ដែលមានហេតុការណ៍បែបនេះបានកើតឡើងក្រោយការប្រកួតដែលជាផលប៉ះពាល់មួយដែលប៉ះទង្គិចនូវកិត្តិយសនិងភាពថ្លៃថ្នូររបស់ប្រជាជនខ្លួន»។

ជុំវិញកមរណីនេះ កីឡាករថៃ Jonathan Khemdee បានបកស្រាយនៅលើគណនី Instagram ថា៖«សួស្តីអ្នកទាំងអស់គ្នា ! ចំពោះរឿងដែលខ្ញុំបានគប់មេដាយ និងតុក្កតាគឺដើម្បីជូនដល់អ្នកគាំទ្រ ដែលបានជួយគាំទ្រខ្ញុំកន្លងមក។ ខ្ញុំគ្មានចេតនា មើលងាយព្រឹត្តិការណ៍ ឬមេដាយនោះឡើយ»។

គួរបញ្ជាក់ថា ការប្រកួតដណ្តើមមេដាយមាស លើវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី នឹងថៃ បានបញ្ចប់នៅឯពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយឥណ្ឌូណេស៊ីជាម្ចាស់មេដាយមាស ក្រោយជ័យជម្នះក្នុងលទ្ធផល ៥-២ ជាមួយនឹងការប្រកួតដ៏ចម្រូងចម្រាស និងមានប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមគ្រូបង្វឹក និងកីឡាករនៃក្រុមទាំងសងខាង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ