សៀមរាប ៖ ខែមករា ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជាង ៥ម៉ឺនដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំណូលនេះធ្លាក់ចុះជាង ៩៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។ 

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ខែមករា ឆ្នាំ២០២១នេះ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជាង ១ ២១៣នាក់ ធ្លាក់ចុះជាង ៩៩ភាគរយ។

សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល១ខែមកនេះ ត្រូវបានរំលែកចំនួន ២ ៤២៦ដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ