ក្រសួងសុខាភិបាល ក្រើនរំលឹកជាចុងក្រោយ មិនឲ្យពេទ្យឯកជន ព្យាបាលអ្នកសង្ស័យផ្ទុកជំងឺកូវីដ១៩ ឡើយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ណែនាំម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ មិនត្រូវព្យាបាលអ្នកជំងឺដែល សង្ស័យថា មានជំងឺកូវីង-១៩ ហើយមិនត្រូវធ្វើតេស្តរកមេរោគកូវីដ ឡើយ។
រយៈកាលកន្លងមក ក្រសួងសុខាភិបាល បានធ្វើសេចក្តីណែនាំរួចមកហើយ ស្ដីអំពីវិធានការ ក្នុងការទប់ស្កាត់ការឆ្លងរា លដាលនៃជំងឺកូវីដ-១៩ ជាពិសេស គឺហាមមិនអនុញ្ញាតឱ្យកន្លែងពិនិត្យ ព្យាបាលជំងឯកជន ធ្វើការពិនិត្យព្យាបាលអ្នក ជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ ជាដាច់ខាត។
យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ថា «មិនអនុញ្ញាតឱ្យធ្វើការពិនិត្យព្យា បាលអ្នកជំងឺសង្ស័យថាជាជំងឺកូវីង-១៩ និងធ្វើតេស្តរកមេរោគកូវី៥-១៩ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដាច់ខាត (លើកលែងតែមានការការអនុញ្ញាតពីក្រសួងសុខាភិបាល)»។
ក្រសួងបន្ដថា ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវរៀបចំដាក់តុមួយ និងបុគ្គលិកគិលានុបដ្ឋាក-យិកា ១រូប នៅពីខាងក្រៅច្រកទ្វារចូលទៅក្នុងកន្លែងពិនិត្យ ព្យាបាលអ្នកជំងឺ ដើម្បីរង់ចាំយកកំដៅ និងការត្រួតពិនិត្យអ្នកជំងឺ ដំបូង។ គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវធានាថា គ្រប់អ្នកជំងឺ និងមនុស្សចេញចូលទាំងអស់ ដែលចូលទៅក្នុងកន្លែងពិនិត្យព្យាបាលជំងឺ ត្រូវបានត្រួតពិនិត្យតាមរយៈការវាស់កំដៅ ដោយប្រើឧបករណ៍ស្ទង់កម្តៅ ដែលមិនប៉ះផ្ទាល់ ដើម្បីពិនិត្យរកមើលពីករណីសង្ស័យជំងឺកូដ-១៩។
ក្រសួង បន្ថែមថា ប្រសិនបើមានសញ្ញាណាមួយដូចក្នុងនិយមន័យកូវីដ-១៩ អ្នកជំងឺ ឬបុគ្គលនោះ សន្មត់ថា ជាករណីសង្ស័យជំងឺកូវីដ-១៩ ត្រូវឱ្យគាត់ពាក់ម៉ាស់ និងណែនាំគាត់ឱ្យទៅកាន់កន្លែងរង់ចាំមួយដែលនៅក្បែរនោះ ដោយរក្សាគម្លាតយ៉ាងហោច ណាស់មួយម៉ែត្រកន្លះ ពីគ្នា រួចជូនព័ត៌មានទៅកាន់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីមកសម្របសម្រួល បញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កដែលរៀបចំសម្រាប់អ្នកជំងឺកូវីដ -១៩។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ ២,៨២៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១,៧៩៤នាក់, អ្នកកំពុងសម្រាកព្យាបាល ចំនួន១,០០៣នាក់ និងអ្នកស្លាប់ចំនួន ២២នាក់៕