ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារទៅកាន់លោក សុខ សុគន្ធ ហៅជេម សុខ ដែលអ្នកវិភាគអំពីស្ថានការណ៍នៅកម្ពុជា ថា មិនគួរប្រមាថជាតិសាសន៍ខ្មែរនោះទេ ទោះបីជាបានសញ្ជាតិអាមេរិក តែក៏កុំភ្លេចកំណើតខ្លួនដែរ ។

បើតាមសម្តេច ជេម សុខ មិនមែនរិះគន់វាយប្រហារ សម្តេច តែម្តងនោះទេ គឺច្រើនដងហើយ ប៉ុន្តែបុគ្គល ជេម សុខ នេះ ក៏បានដឹងខ្លួន ហើយអះអាងនៅមុខសម្តេច តាមរយៈសារតេឡេក្រាម ថានឹងបន្ថយការនិយាយ លើសលួសមកលើសម្តេច។

នៅថ្ងៃ៧ កុម្ភៈនេះ ក្នុងពិធីសម្ពោធផ្លូវមួយកន្លែង នៅខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានចាក់សំឡេងសាររបស់ ជេម សុខ ដែលផ្ញើមកកាន់សម្តេច អំពីការបន្ថយការ និយាយលើសលួសមក សម្តេច។ ដោយ សម្តេច បានហៅ ជេម សុខ ថាប្អូន។

សម្តេចតេជោ បានថ្លែងថា ផ្តាំទៅលោក ជេម សុខ ថាប្អូននិយាយខុសលើការ ប្រមាថជាតិសាសន៍ ទោះប្អូនចូលសញ្ជាតិគេក៏ដោយ តែមិនគួរប្រមាថជាតិសាសន៍ឯងទេ។

សម្តេចតេជោ ថា «ការនិយាយនេះដើម្បីឲ្យខ្ញុំជេរទៅគាត់ តែខ្ញុំមិនជេរទេ ហើយក៏ចាំបាច់និយាយចឹងធ្វើអី»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ