ភ្នំពេញ ៖ លោក Benjamin Wohlauer ឯកអគ្គរដ្ឋទូតអាមេរិកស្តីទី បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកផ្ដល់ឲ្យប្រទេសក ម្ពុជា ចំនួន១លានដូស មិនភ្ជាប់លក្ខ័ណ្ឌណាមួយឡើយ ផ្ទុយទៅវិញ អាមេរិក ចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីសង្គ្រោះ ជីវិតមនុស្ស។

ក្នុងពិធីទទួលវ៉ាក់សាំង Johnson & Johnson ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌល កូវ៉ាក់ ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក Benjamin Wohlauer បានថ្លែងថា ជាមួយនឹងការចូលរួមចំណែកនេះសហរដ្ឋាអារមរិក បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយូរអង្វែង ចំពោះសុខភាពសារធារណៈនៅកម្ពុជា។ លោកថា ការប្ដេជ្ញាចិត្តនេះ កាន់តែមានភាពច្បាស់លាស់ ក្នុងអំឡុងពេលមានជំងឺរាតត្បាតទូទាំងពិភពលោកនេះ។

លោក មានប្រសាសន៍ថា «ខ្ញុំសូមធ្វើការបញ្ជាក់ថា យើងមិនចែករំលែកដូសទាំងនេះ ដើម្បីទទួលបានការអនុគ្រោះ ស្វែងរកសប្បទានទេ។ វ៉ាក់សាំងរបស់យើង មិនមានភ្ជាប់ជាមួយលក្ខ័ណ្ឌណាមួយឡើយ យើងចែករំលែកវ៉ាក់សាំង ទាំងនេះ ដើម្បីជួយសង្គ្រោះជីវិត និងដឹកនាំកិច្ចខិតិខំប្រឹងប្រែងជាសកល ដើម្បីបញ្ចប់ការរីករាលនៃជំងឺរាតត្បាត»។

លោកបន្ដថា សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តនូវថវិកា ចំនួន៤ពាន់លានដុល្លារ ដល់យន្ដការកូវ៉ាក់ ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសចូលរួមធំជាងគេតែមួយគត់ ក្នុងការឆ្លើយតបជាអន្ដរជាតិ ទៅនឹងកូវីដ-១៩។ នៅប្រទេសកម្ពុជា សហរដ្ឋ អាមេរិក បានផ្ដល់ថវិកា ជាង១១លានដុល្លារ ជាជំនួយដល់ការពារកូវីដ-១៩ ចាប់តាំងពីការរា លត្បាតដំបូងបានផ្ទុះ ឡើង។

ឆ្លៀតឱកាសនោះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្ដល់ជំនួយមកដល់ប្រទេសកម្ពុជានាពេលនេះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺនៅកម្ពុជា។ លោក ក៏បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋគ្រប់ ទោះបី ចាក់វ៉ាក់សាំងហើយក៏ដោយ ការអនុវត្តវិធានការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ត្រូវអនុវត្តបានជាប់ជានិច្ច ៣ការពារ ៣កុំ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,១៣១,១៨៤នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៧១.៣១% ហើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ