សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រសួងសុខាភិបាល ពិចារណា តើគួរផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានឬទេ ក្រោយវត្តមួយចំនួនឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងសុខាភិបាល ធ្វើការពិចារណា តើគួរផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានឬទេ ឬក៏កាត់បន្ថយតាមរបៀបណាមួយ ក្រោយពីមានវត្តមួយចំនួនឆ្លងជំងឺកូវីដ-១៩។
តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាពលរដ្ឋពី គ្រប់ទីកន្លែងចូលទៅកាន់វត្តអារាម ស្របពេលមានវត្តមាន វីរុស ដែលតា ចូលមកដល់ ដែលសភាពការណ៍នេះ គឺជាសភា ពការណ៍គ្រោះអាសន្នមួយ ដ៏ធ្ងន់ធ្ងរ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឲ្យក្រសួងសុខាភិបាល ធ្វើការពិចារណា តើយើងគួរផ្អាកពិធីបុណ្យភ្ជុំបិ ណ្ឌ បានឬទេ ឬក៏កាត់បន្ថយតាមរបៀបណាមួយដែលអាចធ្វើទៅបាន។ ប្រសិនបើទុកទៅឲ្យតាមរបៀបដែលយើងបាននិ ងកំពុងដំណើរការនេះ ខ្ញុំគិតថា ទោះបីយើងស្រោចវ៉ាក់សាំងយ៉ាងណាក៏ដោយ ទោះបីយើងធ្វើយ៉ាងណាក៏ដោយ យើងមិនជៀសផុសនូវការជួបជុំតាមវត្ត ហើយជាប្រភពនៃការចម្លងដ៏គ្រោះថ្នាក់បំផុត»។
សម្ដេចតេជោ ស្នើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងធម៌ការ និងសាសនា និងពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យបញ្ហាខាងលើនេះដោយត្រឹមត្រូវបំផុត ហើយជំងឺកូវីដ-១៩ អាចងើបឡើងវិញនៅពេលរដូវភ្ជុំបិណ្ឌនេះតែម្ដង។ ដូច្នេះ ត្រូវគ្រប់គ្រងបញ្ហាទាំងនេះឲ្យបាន ខណៈ សម្ដេច មានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងចំនួនមនុស្សស្លាប់ អាចមានការកើនឡើង ដែលបង្កហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។
សម្ដេចតេជោ បានបន្ដថា បើមិនផ្អាកពិធីបុណ្យកាន់បិណ្ឌទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ គឺអនុញ្ញាតឲ្យមានមនុស្សតិចបំផុតទៅទីអារាមកាន់បិណ្ឌសម្រាប់វេននីមួយៗ។ សម្តេច សូមការយោគយល់ពីព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទូទាំងប្រទេស ចំពោះមុខស្ថានភាពដ៏លំបាករបស់សង្គមជាតិនាពេលនេះ។ សម្តេច រំពឹងថា ក្រោយពិធីបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌនេះទៅ នឹងមានមហន្តរាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ព្រោះតែជំងឺកូវីដ១៩។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា នៅតាមជនបទមានការឆ្លងជំងឺកូវីដ-១៩ ច្រើន ដែលអាចឈានបំផ្លាញការបិទសាលា រៀន ព្រោះថា អ្នកទីក្រុងទៅលេងជនបទច្រើន ដូច្នេះ ឆ្លងពីតំបន់មួយ ទៅតំបន់មួយទៀត ដោយគ្មានការទប់ស្កាត់៕EB