ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិ បាលរាជធានី-ខេត្តរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តមុខងារ និងសមិទ្ធផលសម្រេចបាន។ 

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទ នាពេលថ្មីៗ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ផ្អែកតាមស្មារតីនៃសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ដូចមានចុះយោងខាងលើ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តមុខងារ និងសមិទ្ធផលសម្រេចបាន ក្នុងនាមជាតំណាងឱ្យរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ជាពិសេស ការផ្តល់សេវារដ្ឋបាល សេវាសង្គម និងសេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំង កំណត់នូវទិសដៅការងារសម្រាប់ឆ្នាំបន្ត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅ ការងាររបស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បន្ដថា ក្នុងន័យនេះ ដើម្បីឱ្យការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានី ខេត្ត ប្រព្រឹត្តទៅដោយរលូន និង ទទួលបាននូវលទ្ធផលល្អប្រសើរប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព និងបរិយាប័ន្ន ក្រសួងមហាផ្ទៃ សូមណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការចាំបាច់មួយចំនួន ។ 

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំក្រោយសន្និបាតត្រួតពិនិត្យលទ្ធផល ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដោយត្រូវ ពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ និងបញ្ហា ប្រឈមនានាដែលនៅសេសសល់ សំដៅកំណត់ទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ ដើម្បីចូលរួមដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ