ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមទទួល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់កម្ពុជាវិញ ក្រោយបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន រយៈពេល៣ថ្ងៃ ដោយជោគជ័យ។ 

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន កាលពីថ្ងៃទី០៩ ខែកុម្ភៈ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ ដំណើរទស្សនកិច្ចចំខួប ៦៥ឆ្នាំនៃចំណងទំនាក់ទំនងកម្ពុជា-ចិន បើទោះបីមានរយៈពេលខ្លី តែលទ្ធផលទទួលបាន មាន កម្រិតខ្ពស់គួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន បានផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ