ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តធានាឱ្យបាននូវបរិយាកាសសន្ដិសុខ ដែលបម្រើឱ្យការបោះឆ្នោតនាពេលខាងមុខនេះ ដោយគ្មានអំពើហិង្សា និងប្រព្រឹត្តិទៅដោយសេរីភាពផងដែរ។

នាឱកាសអនុញ្ញាតជូនលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងជម្រាលា នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា «ក្នុងនាមជាគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត នឹងខិតខំធ្វើយ៉ាងណាសហការជាមួយនឹងតួអង្គពាក់ព័ន្ធជាពិសេសជាមួយខាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងធានាបាននូវបរិយាកាសសន្ដិសុខល្អប្រសើរ ដែលបម្រើឱ្យការងារបោះឆ្នោត ដែលគ្មានអំពើហិង្សា ប្រព្រឹត្តិទៅដោយសេរី ទាំងនៅគ្រប់ដំណាក់កាលនៃការងារបោះឆ្នោត»។

ពាក់ព័ន្ធទៅនឹងការងារនយោបាយ និងការបោះឆ្នោតនៅកម្ពុជា លោកទូត មានសេចក្ដីសង្ឃឹមជឿជាក់ថា ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅប្រកបដោយបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ ដែលនឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធបានចូលរួមប្រកួតប្រជែង ដោយសេរី ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ