ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បច្ចុប្បន្នក៏មានបណ្តាក្រុមហ៊ុនឯកជន មួយចំនួនជំពាក់បំណុលរដ្ឋ ដូច្នេះត្រូវបំពេញ កាតព្វកិច្ចជូនរដ្ឋឲ្យបានត្រឹមត្រូវ ដោយត្រូវប្រញាប់មកបង់ពន្ធ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់ក្រសួងស្ថាប័ន ឲ្យផ្អាករាល់គម្រោងដែលមិនទាន់បានអនុម័ត និងអំពាវនាវដល់មន្ត្រីឲ្យមានការសន្សំសំចៃខ្ពស់ ព្រោះយើងត្រូវទុកថវិកាទាំងនោះ ដើម្បីចំណាយលើការទិញវ៉ាក់សាំងកូវីដ-១៩ និងយុទ្ធនាការប្រឆាំងកូវីដ-១៩ ព្រមទាំងផ្តល់ការគាំទ្រលើជីវភាពដល់ប្រជាពលរដ្ឋក្រីក្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ