ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ច រៀបចំរក្សាសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះត្រូវតែប្រារព្ធពិធីចូលឆ្នាំឲ្យបាន ប៉ុន្តែនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះវិធានការសុខាភិបាល បើទោះបីជាស្ថានការណ៍នៃការរីករាលដាលនូវមេរោគកូវីដ-១៩ មានលក្ខណៈធូស្រាលក៏ដោយនោះ។

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រាកលំហែកាយរយៈពេល៣ថ្ងៃជាប់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នៅខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ