ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្តាំផ្ញើឲ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ទៅមើលពលរដ្ឋអាណាថា អាល្លឺម៉ងមួយរូប ដែលកម្ពុជា កំពុងជួយព្យាបាល និងសម្រាកនៅមន្ទីរពេទ្រកាល់ម៉ែត ។

ការផ្តាំផ្ញើទៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង បែបនេះ ត្រូវបាន សម្ដេចតេជោ បញ្ជាក់ថា ដោយសារតែ មិនមានការឆ្លើយតបមកវិញពីសំណាក់ទូតអាល្លឺម៉ង បន្ទាប់ពីមន្ត្រីមានសមត្ថកិច្ច បានជូនដំណឹងទៅហើយយ៉ាងណាក្តី។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ម្សិលម្ងៃរកឃើញ ជនជាតិអាល្លឺម៉ងមួយ អាណាថាពេញតែហ្នឹង ឥឡូវទូតអាល្លឺម៉ង់ មិនដឹងទៅសួរសុខទុក្ខហើយឬនៅ គ្នាដើរឈឺ ត្របៅជើងផងអីផង អត់មាន Passport (លិខិតឆ្លងដែន) អត់មានអីផង ឃើញគេបង្ហោះហ្វេសប៊ុក ខ្ញុំក៏ឲ្យគេតាមរក»។

សម្ដេចតេជោ បានបន្ដថា បន្ទាប់ពីរកឃើញជនអាណាថា ជាជនជាតិអាល្លឺម៉ងរួចហើយ ក៏បានយកទៅមន្ទីរពេទ្យកាលម៉ែត្រ ធ្វើការវះកាត់មុខរបួស ដែលជារបួសតាំងតែពីនៅអាល្លឺម៉ង ហើយបន្តសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ។

សម្តេចតេជោ មានប្រសាសន៍ថា «ប្រាប់ទៅទូតអាល្លឺម៉ង់ហើយ ទូតអាល្លឺម៉ង់មិនទាន់ទៅសួរសុខទុក្ខផង ប៉ុន្តែយើងចិត្តធម៌ គឺយើងជួយពលរដ្ឋបរទេស នៅប្រទេសរបស់យើង យើងត្រូវមើលការខុសត្រូវ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ