ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្តើមគិតកម្រៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ហើយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី១ វិច្ឆិកា បានឱ្យដឹងថា ឧទាហរណ៍ ចម្ងាយ 187.05km «ភ្នំពេញ-ក្រុងព្រះសីហនុ» បង់ 12ដុល្លារ (បានចុះតម្លៃមកត្រឹម ៨០%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖ 

1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម 

2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន

3. ទោចក្រយានយន្តកម្លាំងចាប់ពី 500cc ឬ 27kW ឡើង មានបិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

ក្រសួងសាធារណការ បន្ដតារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត ជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖ ផ្លាកលេខសម្គាល់យានយន្ត ,ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព, កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ