ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរក្សាសណ្តាប់ធ្នាប់នៅពេលប្រកួតស៊ីហ្គេម ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងកើតមានករណីឧបទ្ទេវហេតុកើតឡើងណាមួយ ដូចនៅកោះពេជ្រ កាលពីប៉ុន្មានឆ្នាំមុន។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងការប្រកួតកីឡា នៅពេលខាងមុខ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី២៩ មេសា អីញ្ចឹងទេកត្តាចៃដន្យអាចការសម្រុកចូលទៅមើល នៅពហុដ្ឋានកីឡាជាតិអូឡាំពេជ្រ នឹងមាន។ យើងធ្លាប់ឃើញហើយថា កាលពីឆ្នាំ២០១៦ មានថ្លោះរបងចូលទៅក្នុងទីនោះ ប៉ុន្តែពេលនោះអត់មានបញ្ហា តែយើងចាំបានទេថា នៅស្ពានកោះពេជ្រមានការរត់ជាន់គ្នាស្លាប់ ពេញស្ពានកោះពេជ្រ»។

សម្តេច បានលើកឡើងថា ការរត់ជាន់គ្នាស្លាប់នៅកោះពេជ្រនៅគឺជាកក្តាចៃដន្យដែលលេចឡើងក្នុងពេលដំណើរ ដូច្នេះត្រូវត្រៀមបំរុងទុកដោះស្រាយកក្តាកើតឡើងចៃដន្យ ដែលមិនអាចប៉ាន់ស្មានត្រូវ។ ប្រទេសខ្លះ មានការរត់ជាន់គ្នាស្លាប់ និងប្រទេសខ្លះមានហិង្សាក្នុងពេលកំពុងប្រកួតរវាងអ្នកគាំទ្រម្ខាងៗគប់គ្នាពេញហ្នឹង។

លើសពីនេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមរក្សានូវ ភាពថ្លៃថ្នូរ ត្រឹមត្រូវ ពីព្រោះថា ក្នុងឋានៈជាម្ចាស់ផ្ទះដែលចំណាយលុយរាប់លានដុល្លារ ហើយចុងក្រោយនេះត្រូវចំណាយលុយ១១៨លានដុល្លារ ដើម្បីចាត់តាំងការប្រកួត រាប់ទាំងមិនយកប្រាក់ ចំនួន ៥០ដុល្លារពីកីឡានានា ដែលយើងត្រូវចំណាយ៧លានដុល្លារសម្រាប់ចិញ្ចឹម កីឡាបរទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ