ពោធិ៍សាត់ ៖ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមកិច្ចខិតខំរក្សាព្រៃឈើរបស់រដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសឱ្យកម្ពុជា ទទួលបានចំណូលពីព្រៃឈើ ខណៈតំបន់ការពារ ធនធានធម្មជាតិចំនួន៣បន្ថែមទៀត នឹងត្រូវលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត នៅឆ្នាំ២០២៤។

បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានមន្ទីរបិស្ថានខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ជួប ប៉ារីស៍ បានឱ្យដឹងថា តំបន់ការពារធនធានធម្មជាតិទាំង៣កន្លែងនេះរួមមានទី១៖ ភ្នំសំកុស, ទី២៖ តំបន់នភៅផ្នែកខាងជើងបឹងទន្លេសាប ខេត្តព្រះវិហារ និងទី៣៖ តំបន់ជួរភ្នំក្រវាញ់កណ្តាល។

លោក បានលើកឡើងថា ក្រសួងបរិស្ថានរយៈពេល១០ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ព្រៃឈើជាច្រើន ៧.២លានហិកតា ត្រូវដាក់ជាតំបន់ការពារ ហើយកម្ពុជា បានដល់ដំណាកកាលមួយទៀត គឺរបត់សំខាន់មួយយើងការពារព្រៃឈើ រក្សាព្រៃឈើឈរ ហើយបានប្រាក់ចំណូល ពីដើមទាល់តែយើងកាប់ឈើទើបបានលុយ អីឡូវយើងរក្សាព្រៃឈើឈរទទួលប្រាក់ចំណូល តាមរយៈការលក់ឥណទានកាបូន។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា «យើងបានកម្រោងរេដបូក កែវសីមាលើកទី១ ជារបថសំខាន់ណាស់ចាប់ពីឆ្នាំ២០១៦មក ហើយយើងលក់កាបូនដំបូង គម្រោងទី២ តំបន់ជួរភ្នំក្រវាញ់ខាងត្បូង ដែលយើងបានលក់ឥណទានកាបូន តាំងពីឆ្នាំ២០១៩ អ៊ឹចឹងនេះជារបត់ថ្មីដែលយើងរក្សាឈើឈរបានចំណូល ហើយយើងបានពង្រីកបន្តទៀត នៅឆ្នាំក្រោយយើងនឹងមានគម្រោង៣ទៀត ទី១៖ គម្រោងនៅភ្នំសំកុស, ទី២៖ នៅផ្នែកខាងជើងបឹងទន្លេសាប ខេត្តព្រះវិហារ និងទី៣៖ នៅជួរភ្នំក្រវាញ់កណ្តាល»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ