កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៥៥នាក់ ក្នុងនោះ ស្រុកព្រៃឈរ ៣នាក់ ,ស្រុកកងមាស ២នាក់ ,ស្រុកបាធាយ ១៨ ,ស្រុកកំពស់សៀម ៣នាក់ និងស្រុកជើងព្រៃ ២៩នាក់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនង នឹងអ្នកជំងឺ ត្រូវទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន៕