ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ បានអនុញ្ញាតឲ្យ មន្ដ្រីរាជការនៃគ្រប់អង្គភាព ក្នុងទីស្ដីការក្រសួងសេដ្ឋកិច្ច បំពេញការងារនៅផ្ទះ តាមប្រព័ន្ធ អនឡាញ (Online) ចាប់ពី ថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា តាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច នឹងរៀបចំទទួ លប្រតិភូពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំ ពូលពាក់ព័ន្ធតាមប្រព័ន្ធវិដេអូ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងសេដ្ឋកិច្ច។

ក្នុងគោលបំណងផ្ដល់ភាពងាយស្រួល និងលក្ខខណ្ឌអំណោយផល ដល់ដំណើរការនៃការរៀបចំការចូ លរួមកិច្ចប្រជុំប្រចាំតំបន់ដ៏មានសារៈសំខាន់ ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញជាន់ ខ្ពស់ នៃគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃកម្ពុជា ឲ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព ក្រសួងសេដ្ឋកិច្ច សូមមន្ដ្រីរាជការទាំងអស់ នៃគ្រប់អង្គភាពដែលមានទីតាំងក្នុងទីស្ដីការក្រសួងសេដ្ឋកិច្ច មេត្តាបំពេញការងារនៅផ្ទះ តាមប្រព័ន្ធ អនឡាញ នៅទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លើកលែងតែថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពកម្រិតអគ្គនាយក និងអ្នកពាក់ព័ន្ធ ដែលត្រូវចូលរួមកិច្ចប្រជុំ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ