ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា នៅពេលប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ មានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ការពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់។យោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្រ្តី-បុគ្គលិក អគ្គនាយកដ្ឋានត្រួតពិនិត្យ ដែលត្រូវទទួល បានការផ្ទេរបញ្ចូល និងតែងតាំងថ្មី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ជា ចាន់តូ បានឲ្យដឹងថា «នៅពេលដែលប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើនជឿនលឿនយ៉ាង ឆាប់រហ័ស ការពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានកែលម្អ ជាបន្តបន្ទាប់»។

លោកបន្ដថា ដូច្នេះធនាគារជាតិនៃកម្ពុជា ត្រូវធ្វើកំណែទម្រង់អគ្គនាយកដ្ឋានត្រួតពិនិត្យ ដើម្បីធានាបាននូវសុខភាព និងនិរន្តរភាពគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ធនធានមនុស្សក៏ត្រូវធ្វើការបែងចែកតាមចំណេះដឹង ជំនាញ និងតាមតម្រូវការជាក់ស្តែង។

ជាងនេះទៅទៀត ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួន ដល់មន្រ្តី-បុគ្គលិក របស់ធនាគារជាតិនៃកម្ពុជាទាំងអស់ រួមមាន៖ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យការងារ ,ត្រូវមានភាពអំណត់ និងស្មោះត្រង់ និងរក្សាការ សម្ងាត់វិជ្ជាជីវៈ ,ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងដើម្បីសម្រេចបានគោលដៅការងាររួមរបស់ ស្ថាប័ន ,ត្រូវខិតខំបំពេញការងារឲ្យបានហ្មត់ចត់ និងអស់ពីកំលាំងកាយចិត្ត ប្រកបដោយស្មារតីទទួល ខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ,ត្រូវបន្តដុសខាត់សមត្ថភាពខ្លួនឯងជាប្រចាំ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ