ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា សូមកុំយកតំបន់សៀមរាបអង្គរ ព្រៀបធៀបទីផ្សារអចលនទ្រព្យទៅនឹងខេត្តដ៏ទៃ និងសាងសង់អ្វី បើមិនដូច្នេះគេនឹងដកចេញពីបេតិកភណ្ឌពិភពលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនូវ ផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាបនា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ថា «ខ្ញុំសូមបញ្ជាក់ថា មិនអាចយកតំបន់សៀមរាបព្រៀបធៀប នឹងទីផ្សារអចលនទ្រព្យដួមខេត្តដ៏ទៃ បើធ្វើដូច្នេះកម្ពុជា នឹងត្រូវគេបណ្តេញចេញពី បេតិកភណ្ឌពិភពលោកហើយ  អីញ្ចឹងសូមឲ្យអ្នកទីផ្សារខាងអលចនទ្រព្យសូម កុំមើឈើមួ យដើម ដូមជាការត្រូវឲ្យមានដីធ្លីមានតម្លៃ និងនិយាយថាដីធ្លីនៅទីនេះអត់មានតម្លៃ ដោយសាររដ្ឋមិនឲ្យកសាងអ្វី»។ 

សម្តេច បន្តថា បើកចង់កសាងនៅក្នុងតំបន់ប្រាសាទនោះគេនឹងដកអង្គវត្តគឹនឹងដកចេញពីបញ្ជីបិតកភ័ណ្ឌ។ រឿងនេះមិនទាន់កើតឡើងនៅកម្ពុជានោះទេ តែវាបានកើតឡើងនៅ ប្រទេស សូម្បីប្រទេសជឿនលឿនដែលកសាងបំពានលើលក្ខខ័ណ្ឌបច្ចេកទេសនៃ អង្កការ យូណេស្កូរ គេបានដកចេញពីបញ្ជីបិតិកភណ្ឌពិភពលោក យតែម្តង។ កម្ពុជាក៏ដូចគ្នា បើសិនយើងបំពានលក្ខខ័ណ្ឌទាំងឡាយដែលកំណត់ដោយអង្កការយូណេស្កូរយើងនឹងបាត់បង់ លក្ខខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅប្រាសាទអង្គវត្ត និងប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ។ 

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានឲ្យដឹងថា ពេលនេះបានកំពុងរៀបចំឯកសារទាំងឡាយ ដើម្បីដាក់តំបន់មួយចំនួនទៀតទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្ដេច  ស្នើថាមិនខ្វះទេកន្លែងដែលត្រូវធ្វើទីផ្សារអចលនទ្រព្យ តែសូមកុំកៀរគរធ្វើទីផ្សារអលចនទ្រព្យនៅតំបន់ប្រាសាទ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ