សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យចុះបង្រ្កាបក្រុមឈ្មួញទុច្ចរិតបំផ្លាញត្រី ក្នុងបឹងទន្លេសាប
3 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវកំចាត់ចោល មេឈ្មួញទុច្ចរិតបំផ្លាញត្រី ក្នុងបឹងទន្លេសាប។
សម្ដេចតេជោ បានចេញបទបញ្ជាបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោ ក៏បានបញ្ជាដាច់ណាត់ទៀត ឲ្យទប់ស្កាត់បទល្មើសជលផល ក្នុងបឹងទន្លេសាបឲ្យខាងតែបាន ទោះជាត្រូវប្រើដល់ឧទ្ធម្ភាចក្រ ឬយានល្បឿនលឿន បែបណាក៏ដោយ៕EB