ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ វីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ បើកំពុងរស់នៅខណ្ឌណា ត្រូវចាក់ខណ្ឌនោះ «ហាមឆ្លងខណ្ឌជាដាច់ខាត» ប៉ុន្ដែប្រជាពលរដ្ឋត្រូវចាក់សាំងដូសទី១ ត្រូវផ្អាកជាបណ្តោះអាសន្នសិន។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការកែសម្រួលវិធានការដែលត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងនោះ រាជរដ្ឋាភិបាល លើកឡើងថា ការធ្វើដំណើរទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ លើកទី២ ត្រូវអនុញ្ញាតតាមការកំណត់ របស់អាជ្ញាធរ។


យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ចំពោះមន្ដ្រីរាជការស៊ីវិល មន្ដ្រីរាជការចំណុះក្រសួងមហាផ្ទៃ និងបុគ្គលដ៏ទៃទៀត ដែលបានចាក់វ៉ាក់សាំងកូ វីដ-១៩ ចាប់ពីថ្ងៃទី១ ដល់១៤ ខែមេសា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិ ក្រសួងស្ថាប័ននានា ក្រុមហ៊ុន និងទីតាំងមួ យចំនួនទៀតកន្លងទៅនេះ ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅតាមទីតាំងដែលមានក្នុងខណ្ឌដែលខ្លួន កំពុងរស់នៅ «ដោយមិនឲ្យឆ្លងខណ្ឌនោះទេ»។

លោកស្រី បញ្ជាក់ថា «ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ រួចហើយនៅតាមខណ្ឌទាំង១៤ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ទៅតាម ថ្ងៃ-ខែ-ឆ្នាំ ដូចដែលបានជម្រាបជូនសាមីខ្លួនផ្ទាល់នៅពេលចាក់ដូសទី១នោះ ទៅតាមទីតាំងដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធទី២ នៅតាមខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនឲ្យឆ្លងខណ្ឌជាដាច់ខាត»។

 

លោកស្រី បន្ដថា «យោងលើសេចក្ដីសម្រេច ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ការចាក់វ៉ាក់ សាំងកូវីដ-១៩ ដូសទី១ នៅក្នុងភូមិសាស្ដ្រដែលត្រូវបិទខ្ទប់ ត្រូវបានផ្អាកជាបណ្ដោះអាសន្នក្នុងរយៈពេលសម្រាបបិទខ្ទប់ នេះ។ ការបើកដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឡើងវិញ ត្រូវរង់ចាំការសម្រេចជាថ្មីរបស់រាជរដ្ឋាភិបាល»។

 

លោកស្រី ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវចូលរួមចំណែកអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេ ញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដែលបង្ហាញ ទីការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ដើម្បីឆាប់បានវិលត្រឡប់ ទៅដំណើរការជាប្រក្រតីនូវការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗឡើងវិញ ក្នុងពេលខា ងមុខនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ