ភ្នំពេញ ៖ សម្រេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ សម្រេចឲ្យផ្អាកការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ក្នុងលិខិតផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការសម្រេចផ្អាកសន្និបាតនេះ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»។

គួរជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្រេចផ្អាកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ដ របស់ក្រសួងមហាផ្ទៃផងដែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ