យ៉ាងហោចណាស់មានសិស្សចំនួន៧នាក់ បានស្លាប់ និង ៧០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេ តុការណ៍វាយប្រហារដោយគ្រាប់បែក ខណៈពួកគេកំពុងសិក្សាថ្នាក់គួរអានក្នុងសាសាមួយ ដែលស្ថិត នៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២ ០២០ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NST Online ។

លោក Mohammad Ali Gandapur មន្រ្តីប៉ូលីសជាន់ខ្ពស់ម្នាក់ បាននិយាយថា ហេតុការណ៍ វាយប្រ ហារដោយគ្រាប់បែកនេះ បណ្តាលឱ្យសិស្សចំនួន ៧នាក់បានស្លាប់ និងអ្នករងរបួស ៧០នាក់ ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ ។គាត់បាននិយាយថា អ្នកស្លាប់ទាំងអស់គឺជាបុរ សដែលមា នអាយុ ចន្លោះពី ២០ ទៅ ៤០ឆ្នាំ ។ ចំណែកឯគ្រូបង្រៀន និងក្មេងប្រុសអាយុ ៧ឆ្នាំ ស្ថិតក្នុងចំណោ មអ្នក រងរបួស ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយអះ អាងទទួលខុសត្រូវភ្លាមៗចំពោះកា រវាយប្រហារនេះទេ ។

គួរជម្រាបថា ការផ្ទុះនេះកើតឡើងបន្ទាប់ពីស្ងប់ស្ងាត់អស់ រយៈពេលជាច្រើនខែនៅក្នុងប្រទេ សប៉ាគី ស្ថាន។ ហើយតំបន់ប៉េសាវ៉ា ធ្លាប់ជាចំណុចកណ្តាលនៃ អំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធនៅក្នុ ងប្រទេសដោយក្រុមជីហាដនិយម បានផ្តោតគោលដៅទៅលើកម្លាំងសន្តិសុខនិងទីសា ធារណៈ នៅក្នុងទីក្រុងក្បែរព្រំដែនភាគពាយព្យជាមួយប្រទេសអាហ្វហ្គានីស្ថាន ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ