ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានចូលខ្លួនមកបង់ប្រាក់ ពិន័យ៦ម៉ឺនរៀល ក្នុងករណីបើកម៉ូតូ ត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ មិនបានពាក់មួកសុវត្ថិភាព។

សូមជម្រាបជូនថា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ក្នុងពេលចុះត្រួតពិនិត្យមើល ស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា នៅពេលទឹកបុកមកខ្លាំង និងឡើងកាន់តែខ្លាំងជាងនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ