ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខនេះប្រជាពលរដ្ឋស្រឡាញ់គណបក្សនយោបាយណាបោះជូនបក្សនឹងសម្តេចមិនចេញឃោសនាជូនមេឃុំណានោះទេ។
សម្តេចតេជោ បានថ្លែងក្នុងពិធីអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារ ទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤នាព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២២ ថា សម្តេច មិនចេញធ្វើការឃោសនាដើម្បីមេឃុំណាមួយនោះទេ គឺទុកឲ្យបេក្ខ ជន មេឃុំធ្វើការឃោសនាដើម្បីយកសន្លឹកឆ្នោតដោយខ្លួនឯងសម្រាប់ការបោះឆ្នោតក្រុមជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខនេះដោយខ្លួនឯង ហើយស្នើសុំធានាកុំឲ្យមានហិង្សា កើតឡើងដោយរួបភាពណាមួយ។
សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំមិនចេញឃោសនាសបោះឆ្នោតសម្រាប់មេឃុំណាមួយនោះទេ ទុកឲ្យមេឃុំនាំគ្នាធ្វើការឃោសនាដោយខ្លួនឯងទៅ តែខ្ញុំសួមអំពាវនាវដល់គ្រប់ ទីក ន្លែងទាំងអស់ខិតខំដើម្បីឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរី ស្រ ឡាញ់គណបក្សមួយណា ស្រឡាញ់បេក្ខជនមួយណាបោះឲ្យ បេក្ខជនមួយនឹងទៅ»។
សម្តេចតេជោ បានលើកឡើងថា ប្រជាពលរដ្ឋដឹងហើយអ្វីដឹងហើយត្រូវធ្វើ និងអ្វី មិន ត្រូវធ្វើ ពីព្រោះនៅពេលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាចបងប្អូនប្រជាពលរដ្ឋ យល់ឃើញយ៉ាងម៉េច?រស់នៅយ៉ាងម៉េច? និយាយតាមមួយបែបថ្មីបើសិនគណបក្សប្រ ជាជនឈ្នះដឹកនាំប្រទេសអ្នកណា គណបក្សណាក៏រស់នៅបានដែរ។
សម្តេចតេជោ បានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេល ខាងមុខនេះមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧ ប៉ុន្តែក៏មានគណបក្សន យោបាយមួយចំនួនមិនបានចូលរួមប្រកួតប្រជែងបោះឆ្នោត ឃុំ តែគាត់ត្រៀមចូល រួមបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រវិញ។
សម្តេច គូសបញ្ជាក់ថា «អីញ្ចឹងខ្ញំមិនធ្វើការឃោសនានោះទេ ប៉ុន្តែសូមកុំឲ្យមាន ហិង្សាឲ្យសោះ នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា មិនថាហិង្សាទៅវៃតប់គ្នា ឬហិង្សាពាក្យសំដីនោះទេ »។
សម្តេច បានអះអាងថាបរិយាកាសនយោបាអព្យាក្រឹត្យពិតជាចាំបាច់ធ្វើសកម្មភាពនូវការឃោសនាបោះឆ្នោត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្ករលក្ខខណៈសម្បត្តិដល់គណបក្ស នយោបាយទាំងអស់ឲ្យមានគ្រប់ៗគ្នា៕EB