ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ សាំងធម្មតា ចុះមក២.៩៥០រៀល ក្នុង១លីត្រ ហើយប្រេងម៉ាស៊ូត ២.៦០០រៀល ក្នុង១លីត្រ។
យោងតាមសេចក្ដីជូនដំណឹរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ បានរៀបរាប់ថា ផ្នែកតាមតម្លៃមធ្យម ប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១៦ ដល់៣០ ខែកញ្ញា ឆ្នាំ២០២០ នឹងត្រូវលក់៣.១៣៨រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២.៧៩១រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ក្រសួងបន្ដថា ដើម្បីជួយសម្រួលដល់ជីវិភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រ៕EB