ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចា យប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១៥ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ នឹងចុះមក៣.០០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង២.៨០០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕EB