(សាហាវណាស់ថ្ងៃនេះ) អ្នកស្លាប់រហូត ១០នាក់ ខណៈបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥១១នាក់ថែមទៀត និងអ្នកជំងឺចំនួន៦២នាក់ជាសះស្បើយ
                                        4 ឆ្នាំ មុន
                                        
                                    
                                    
                                    
                                ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥១១នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ដោយឡែក នាថ្ងៃទី ២៤ មេសា នេះ ក្រសួងសុខាភិបាល ក៏បានប្រកាសមានអ្នកស្លាប់ជនជាតិខ្មែរ ចំនួន១០នាក់ ដោយសារជំងឺកូវីដ១៩៕








