ថ្ងៃទី ២៣ កុម្ភៈ! ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន បំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩
4 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩ វេលាម៉ោង៩ ព្រឹកនៅក្រសួងសុខាភិបាល។
សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល, លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា, និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។
គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់៕EB