ភ្នំពេញ ៖ សហភាព អឺរ៉ុប បានប្រកាស ពី ការ ផ្តល់ជំនួយ ៤០០ ០០០ អឺរ៉ូ ស្មើនឹង ៤៧០ ០០០ ដុល្លារ អាមេរិក និង ត្រូវជា ១៩០០ លាន រៀល ដើម្បី ជួយ ដល់ ប្រជាជន កម្ពុជា ដែល រងគ្រោះ ដោយ ជំនន់ ទឹកភ្លៀង ចាប់តាំងពី ដើមខែ តុលា ។ ជំនួយ នេះ នឹង ផ្តោតលើ ការដោះស្រាយ តម្រូវការ បន្ទាន់ របស់ ប្រជាជន នៅក្នុង ខេត្ត ភាគ ពាយព្យ ដែល រងគ្រោះ ខ្លាំង បំផុត ។
សហភាព អឺរ៉ុប ប្រកាសថា ការចូលរួម វិភាគទាន នេះ បង្ហាញ ពី សាមគ្គីភាព របស់ សហ ភាព អឺរ៉ុប ជាមួយ ប្រជាជន កម្ពុជា ដែល ភាគច្រើន បាន បាត់បង់ ផ្ទះសម្បែង ជួបប្រទះ បញ្ហា ជីវភាព និង បាត់បង់ ទ្រព្យសម្បត្តិ ផលដំណាំ ដោយសារតែ ទឹកជំនន់ បំផ្លិចបំផ្លាញ ៕ EB