អ្នកសិល្បះ៥រូបរបស់កូរ៉េ ត្រូវបានខ្ទាតចេញពីសិល្បះកូរ៉េក្រោយផ្ទុះរឿងអាស្រូវ

១. Seungri: បានសម្រេចចិត្តលាលែងពីពិភពសិល្បះ ក្រោយផ្ទុះរឿងការជូញដូរផ្លូវភេទនៅក្លឹប Burning Sun និងការចែកចាញវីដេអូអាសអាភាសក្នុងគ្រុបជាមួយតារាប៉ុន្មានផ្សេងទៀត រួមទាំងល្បែងស៊ីសងនៅក្រៅប្រទេស។

២. Yang Hyun Suk: បានចាកចេញពីសិល្បះ ក្រោយរឿងផ្ទុះលោកបាន គម្រាម និងបង្ខំសាក្សីអោយដូរចម្លើយ រឿងរបស់ BI ទាក់ទងនឹងថ្នាំញៀន។

៣. Choi Jong Hoon: ចាកចេញពីសិល្បះក្រោយរឿងអាស្រូវលួចថតវីដេអូអាសអាភាសដោយគ្មានការអនុញ្ញាតពីខាងស្រី និងរឿងបង្អកស្រាស្រីៗយកទៅរំលោភជាមួយសមាជិកក្នុងគ្រុបឆាត ផ្សេងទៀត។

4. Jimin: រឿងថ្មីៗនេះដែល Mina ជាអតីតសមាជិកក្រុមបានទំលាយពីការធ្វើបាបនាងអស់រយះពេលដប់ឆ្នាំ ដែលធ្វើអោយ Mina ចាកចេញពីក្រុម និងបានព្យាយាមប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដង។

5. Jang Mi In Ae: បានសម្រេចចិត្តពីសិល្បះ ក្រោយពាក្យសម្តីរបស់នាងធ្វើអោយប្រជាកូរ៉េខឹងស្អប់នាង ដោយសារនាងបានរិះគន់ប្រធានាធិតីកូរ៉េខាត្បូង លោក Moon Jae In ដែលចេញច្បាប់អោយប្រជាពលរដ្ឋអ្នកមានបរិច្ចាគជួយដល់អ្នកមានចំនូលក្នុងគ្រួសារទាប៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ