ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២  បានថ្លែងថា អាស៊ាននឹងមិនក្លាយជាចំណាប់ខ្មាំងនៃបញ្ហាមីយ៉ាន់ម៉ានោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើង នៅខេត្តព្រះសីហនុ ទីក្រុងព្រះសីហនុ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

សម្ដេចតេជោ  បានបញ្ជាក់ថា អាស៊ានមានបញ្ហាជាច្រើនទៀត ដែលត្រូវដោះស្រាយនៅក្នុងឆ្នាំ២០២២នេះ ក្នុងនោះ រួមមានទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ