ក្រសួងទេសចរណ៍ ណែនាំជាថ្មីឱ្យបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្តទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ជំងឺកូវីដ១៩
4 ឆ្នាំ មុន
ភ្នំពេញ៖ ដោយអនុវត្តតាមណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានចេញលិខិតណែនាំសាជាថ្មីដល់ម្ចាស់ KTV ម្ចាស់ក្លឹបកម្សាន្តនានា ដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាដិនទូទាំងប្រទេស ត្រូវតែបន្តបិទសកម្មភាពអាជីវកម្ម របស់ខ្លួនឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។
ក្នុងលិខិតលិខិតដដែល លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បន្តការត្រួតពិនិត្យ និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឱ្យមានប្រសិទ្ធភាពផងដែរ៕EB