ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអះអាងពីការប្តេជ្ញាចិត្តប្រារព្ធ ពិធីបុណ្យចូលឆ្នាំឲ្យបាន ព្រោះកម្ពុជាបានខកខាន សប្បាយរាំលេងច្រៀង ២ឆ្នាំហើយ ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចបានផ្តាំថា ពេលរាំ នៅត្រូវមានគំលាតគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២៕