ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កូនប្រុសទាំង៣ របស់សម្ដេច ព្រមទាំងរដ្ឋមន្រ្តី និងមេទាហាន ដែលមានអាយុក្រោម៥៩ ជាអ្នកដែលត្រូវចាក់វ៉ាក់សាំង កូវីដ១៩មុនគេ ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ ដែលមានអាយុក្រោម៥៩ឆ្នាំ ចុះឈ្មោះទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ។

សូមរំលឹកថា  វ៉ាក់សាំងចិន ដែលបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ