ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ  ទទួលបណ្ដឹងឧបា្រស័យ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (តេលេក្រាម) ជាមុន ក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់ និងការរហាមឃាត់ធ្វើដំណើរ នៅកម្ពុជា។

នាពេលកន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការនានា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករា លដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលវិធានការនេះរួមមាន ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេ ញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំង ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់រាជធានី -ខេត្ត ជាបណ្តោះអាស ន្ន។


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២១ មេសា បញ្ជាក់ថា ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋដែលជាភាគីនៃបណ្តឹង ឬមេធាវីតំណាងដោយអាណត្តិ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ និងមិនអាចធ្វើដំណើរ បាន មិនអាចអនុវត្តនីតិវិធីប្តឹងឧបាស្រ័យដោយផ្ទាល់ទៅ សាលាជម្រះក្តីបានស្របតាមច្បាប់និងនីតិវិធីជាធរមាននោះទេ ។

ប្រភពដដែល បានឲ្យដឹងថា «ដើម្បីជៀសវាងការបាត់បង់សិទ្ធិឧបាស្រ័យរបស់ភាគី ដែលមានសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញ ដោយសារមិនអាចធ្វើដំណើរមកធ្វើបណ្តឹងដោយផ្ទាល់ ដូច្នេះភាគីអាចធ្វើបណ្តឹងឧបាស្រ័យតាមប្រព័ន្ធ អេឡិចត្រូនិច (តេលេក្រាម) នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង១៦:៣០នាទី រសៀល»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ