មន្ត្រីឧទ្យានុរក្សបន្ទាយឆ្មារ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រកឃើញមងដាក់សត្វ និងសត្វប្រចៀវចំនួន ៤៥០ក្បាល នៅតំបន់បេតិកភណ្ឌភ្នំព្រះ ភ្នំវែង
4 ឆ្នាំ មុន
មន្ត្រីឧទ្យានុរក្សបន្ទាយឆ្មារប្រចាំការនៅតំបន់បេតិកភណ្ឌភ្នំព្រះ ភ្នំវែង បានចុះឃ្លាំមើលបទល្មើសនៅពេលយប់ តាមចំណុវផ្លូវចូលតំបន់ ក៏ប្រទះឃើញជនសង្ស័យចំនួន៣នាក់នៅចំណុចចុងភ្នំវែង ដោយសួរនាំ និងឆែកឆេររកឃើញមងដាក់សត្វ៣ក្បាល សាក់កាដូចំនួន២ និងសត្វប្រចៀវចំនួន ៤៥០ក្បាល។
មន្ត្រីឧទ្យានុរក្ស បាននាំអ្នកទាំង៣ មកស្នាក់ការធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកវត្ថុតាង ត្រូវបានដកហូតទុក និងសត្វប្រចៀវ ត្រូវបានដុតកម្ទេចចោលផងដែរ៕SP