ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ប្រមាណជា ២០.៥៥ លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ "គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប"។

នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់JICA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ហិរញ្ញប្បទាននេះ គឺក្នុងគោលបំណង ស្តារឡើង វិញនូវអាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យស្រុកចំនួន៤ និងកែលម្អបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យទាំងនោះ ដែលអាចចូលរួមកែលម្អគុណភាព សេវាថែទាំសុខភាព និងពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាព នៅក្នុងតំបន់ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចៃកាប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងទាំងនោះ នឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែមិថុនា ឆ្នាំ២០២៣៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ