ភ្នំពេញ  ៖  សម្ដេច ក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ  បានចូលរួមអបអរសាទរម្ចាស់ជ័យលាភីពានរង្វាន់សហព័ន្ធកីឡាវាយកូនខ្លីលើតុលើកទី១ នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ។

តាមរយៈ បណ្ដាញសង្គមហ្វេសប៊ុករបស់  សម្ដេច ក្រឡាហោម  ស  ខេង  នៅថ្ងៃទី២៥  ខែតុលា  ឆ្នាំ ២០២០  នេះបានឲ្យដឹងថា  "សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសហព័ន្ធ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុនេះ ប្រកបដោយភាពជោគជ័យ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា"។ 

សម្ដេច ក្រឡាហោម  អំពាវនាវ  កីឡាករ កីឡាការនីទាំងអស់ បន្តប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាពឈានឆ្ពោះទៅរកភាពជោគជ័យបន្ថែមទៀត ពិសេសក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតតំបន់ និងអន្តរជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ