សម្តេចតេជោ ចេញបទបញ្ជាមិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើន និងឲ្យផ្អាកការរៀបចំអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ នៅភ្នំពេញ និងសៀមរាប
4 ឆ្នាំ មុន
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើន មិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ សម្រាប់ នៅភ្នំពេញ និង សៀមរាប ។
តាមរយៈ សារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងដា ការផ្អាកនេះត្រូវអនុវត្តបន្ទាន់ ចាប់ពី ថ្ងៃ នេះ រហូតដល់ ចំនួន ១៥ថ្ងៃ ។ បេីយេីង មិនធ្វេីដូច្នេះទេ នោះយេីងនឹងយឺតពេលមិនខាន។
សម្តេចតេជោ សូមការខន្តី យោគយល់ពីក្រុមគ្រួសារដែលត្រូវមានពិធី ។សម្តេចតេជោ ណែនាំ អោយក្រសួងអប់រំពិចារណាពន្យាពេលការប្រឡងផងដែរ ៕EB