ភ្នំពេញ  ៖  សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា  បានឲ្យដឹងថា  កម្ពុជាគ្រប់គ្រងជំងឺកូវីដ-១៩  បាន  ឫមិនបាន  គឺស្ថិតលើរយៈពេល១៥ថ្ងៃខាងមុខ ហើយ១៥ថ្ងៃខាងមុខគឺចំណុះលើការប្រឹងប្រែងរួមគ្នាទាំងរដ្ឋ   និងប្រជាពលរដ្ឋ។ 

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន  បានបញ្ជាក់ថានេះជាដំណាក់កាលសាកល្បងដ៍ធំរបស់កម្ពុជា ហើយប្រសិនបើទប់ស្កាត់មិនបានទាន់ពេលវេលាទេ នោះជាមហន្តរាយមួយរបស់កម្ពុជា។ 

សម្តេចតេជោ  ចាត់ទុកថា  នេះជាករណីបាត់ដាន ដោយសារតែរហូតមកទល់នឹងពេលនេះគឺរកអត់ទាន់ឃើញក្បាលកន្ទុយនៅឡើយ។ដើម្បីយកឈ្នះជំងឺខូវិដ ១៩ សម្តេចតេជោ  សូមអោយពលរដ្ឋធ្វើជាអ្នកខ្លាចនិងជាអ្នកចុះចាញ់ ដោយត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាត។

សម្តេចតេជោ ហៅការឆ្លងចូលសហគមជាលើកដំបូងនៅកម្ពុជាដែលមានភរិយារបស់លោក ចែម សាវុធ ជាអ្នកឆ្លងទី១មួយនោះ ថាព្រឹត្តការណ៍សហគម ២៨ វិច្ឆិការ។សម្តេចតេជោបញ្ជាក់ថា រហូតមកទល់នឹងពេលនេះប្រភពចម្លងនៅមិនទាន់ដឹងក្បាលកន្ទុយនៅឡើយទេ ដូច្នេះត្រូវធ្វើក្នុងល្បឿនលឿនបំផុត និង កម្រិតទ្រង់ទ្រាយធំ។ 

សម្តេចតេជោ  បានឲ្យដឹងថា  ករណីឆ្លងសហគមលើកដំបូង ២៨ វិច្ឆិកា ក្រសួងសុខាភិបាលបានយកសំណាកជាង បីពាន់ និង  មកពី៧ខេត្តក្រុង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ