ភ្នំពេញ ៖ ខែឧសភា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា កើតឡើង១៨១ករណី បណ្តាលឱ្យមនុស្ស ស្លាប់១០៣នាក់ និងរងរបួស២៦៤នាក់។
យោងតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល៣១ថ្ងៃ ក្នុងខែឧសភា ឆ្នាំ២០២១ របស់នាយកដ្ឋាននគរ បាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ថា «រយៈពេល១ ខែនៅទូទាំងប្រទេស មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង១៨១ករណី (យប់៨១ករណី) បណ្តាលឱ្យមនុស្សចំនួន ១០៣នាក់បានស្លាប់ ,របួសសរុប ចំនួន២៦៤នាក់ ,របួសធ្ងន់ ចំនួន១៣៤នាក់ និងរបួសស្រាល ចំនួន១៣០នាក់»៕