កណ្ដាល  ៖  រមណីយដ្ឋានស្កាយលែន 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រៀបចំកម្មវិធីបុណ្យអុំទូក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក។ 

នាឱកាសនោះដែរ  ប្រជាពលរដ្ឋអញ្ជេីញទៅទស្សនាយ៉ាងច្រេីនផងដែរ។ 

សូមជម្រាបថា  យោងតាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធី បុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបរម បុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ