ភ្នំពេញ ៖ នាឱកាសឈប់សម្រាកបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់  ក្រសួងទេសចរណ៍  កាលទី៣០  ខែតុលា  ឆ្នាំ ២០២០  បានឲ្យដឹងថា  

វិធានសុវត្ថិភាពទេសចរណ៍ដែលត្រូវអនុវត្តនោះ រួមមាន៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ,ការរក្សាគម្លាតសុវត្ថិភាព ,ត្រូវវាស់កម្តៅរាល់អ្នកចេញចូល បុគ្គលិកត្រូវពាក់ម៉ាស និងវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារស្ដីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ