ព្រឹកស្អែក! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ។
សូមរំលឹកថា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ មានដូចខាងក្រោម ៖
-ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស
-ឯកឧត្តម ឧត្តមសេនីយឯក ហោ សំអាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
-ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
-ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន
-ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
-ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
-ឯកឧត្តម សួស ប្រាថ្នា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល
-ឯកឧត្តម ឈន សាណាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ៕