ភ្នំពេញ  ៖  ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានឲ្យដឹងថា  ក្រុមគ្រួសារ  សម្ដេច  និងអ្នកពាក់ព័ន្ធនៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

យោងតាមគេហទំព័រហ្វេសប៊ុក របស់  សម្តេច  ស   ខេង  នៅយប់ថ្ងៃទី២៩  ខែវិច្ឆិកា  ឆ្នាំ ២០២០  បានឲ្យដឹងទៀតថា   យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេច ស ខេង និងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ និងកងការពារមានចំនួន ៩៤នាក់ បានទទួលលទ្ធផលល្អប្រសើលើតេស្តជំងឺកូវីដ-១៩លើកទីមួយ ដោយអវិជ្ជមានទាំងអស់។ 

ប្រភពដដែល  បញ្ជាក់ ថា  “យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ នៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត”។ 

សម្ដេចនៅតែបន្តអំពាវនាវជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ