ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៨  ខែកក្កដា ឆ្នាំ២០២០នេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីចំនួន ជាង ៣៥០ពាក្យក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំសរុបចំនួន ជាង៣៧ លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។

ក្នុងឱកាសបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោម គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារ ជូនដល់ប្រជាសហ គមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុង ខេត្តកំពតដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែមពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូល ដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់ កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។ 

លោក កៅថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករដែលដាំដុះបន្លែ ចញ្ចឹមសត្វ ធ្វើវា រីវប្បកម្ម នៅក្នុងពិធីផ្សព្វផ្សាយគោលការណ៍ ឥណទាននិងនីតិវិធីទទួលបានឥណ ទានពិ សេសក្រោមគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលថា គិតត្រឹមថ្ងៃទី៨  ខែកក្កដា ឆ្នាំ២០២ ០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីចំនួន ជាង ៣៥០ ពាក្យក្នុង ទំហំទឹកប្រាក់ ដែលត្រូវស្នើសុំសរុបចំនួនជាង៣៧ លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិកនេះ ។ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ