ខេម ថា បើខ្ញុំមានកំហុសរហូតដល់ជាប់គុក ខ្ញុំសុខចិត្តដើរចូលគុក
ភ្នំពេញ ៖ លោក ប៉ុន សុណារិន ហៅ ខេម បានរៀបរាប់ថា បើលោកមានកំហុសរហូតដល់ជាប់គុក លោកសុខចិត្តដើរចូលគុក ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀងដែលមានសម្ថភាព ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយ។
ខាងក្រោមនេះជាខ្លឹមសារជាខ្លឹមសារទាំងស្រុងរបស់លោក ខេម បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ថា មេចោទថា ខ្ញុំបរិហាកេរ្តិ៍មេ ចុះមេធ្វើលិខិតឲ្យចូលខ្លួន ត្រឹមមួយថ្ងៃស្មើ២៤ម៉ោងជាកំហិតនោះ ផុសជាសារធារណៈ នេះជាចេតនាអាក្រក់ដែលបង្ហាញថា មេកំពុងដុតបំផ្លាញឆ្នាំងបាយរបស់ឆ្កែអនាថានេះហើយ។
លោកបន្ដថា វ៉ៃក្បាលគ្នាហើយឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ ខ្ញុំសុំសួរទៅបងប្អូនទាំង អស់គ្នាថា ប្រពន្ធគាត់ឈរឈ្មោះមែន តែអ្នកធ្វើការពិតប្រាកដសម្រេចគ្រប់យ៉ាងជាមួយ ខ្ញុំកន្លងមកគឺ មេប្រុសស្ទើរតែមួយរយភាគរយទៅហើយ តើសព្វថ្ងៃគាត់ពិតជាមានតំណែងជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញមែនទេបងប្អូនមើលរូបទៅ តើខ្ញុំហៅគាត់ថា មេបានទេ? ហើយសួរថា officeថោន និងស្ថានីយទូរទស្សន៍ថោន អាចយកលុយដប់ម្ភៃម៉ឺនទៅធ្វើបានទេ? ពិចារណាចុះ។
លោកបន្ថែមថា បើខ្ញុំមានកំហុសរហូតដល់ជាប់គុក ខ្ញុំសុខចិត្តដើរចូលគុក ដើម្បីឲ្យក្រុមហ៊ុនទាំង អស់ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀងដែលមានសម្ថភាព ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយ ក៏ឆ្កែមួយក្បាលនេះ អាចទទួលយកបានដែរ ឆ្កែមួយក្បាលនេះគ្មានអីគួរអោយស្ដាយទេ ហើយចុះមេមិនដាក់ពាក្យប្ដឹងទៅមេ។
លោកខេម បញ្ជាក់ថា បើខ្ញុំខុសមែនដោះស្រាយតាមច្បាប់ទៅ មេកុំនិយាយឲ្យសោះថាមេមិនចង់ប្ដឹង ក្មេងក៏មិនជឿដែរ សង្ស័យមកពីខ្វះការពិតទេដឹងមេ ហើយការដែលផុសថ្ងៃមុនមេកុំនិយាយថា ឆ្កែអនាថា នេះមិនទៅជួបអោយសោះទើបមេផុសនោះ ខុសការពិតហើយមេ ខ្ញុំចប់ការងារខ្ញុំឈប់ដោយការគោរពត្រឹមត្រូវ ហើយកុំនិយាយថាហេតុអ្វីឆ្កែមួយក្បាលនេះផុសធ្វើអី មេគួរសួរខ្លួនឯងវិញថាហេតុអ្វីមេផុសទាំងមិនការពិត? មេត្រូវចាំថាឆ្កែស្លូតប៉ុណ្ណាក៏ដោយបើវ៉ៃក្បាលហើយអោយវាទ្រាំយ៉ាងម៉េច?។
មេសាកគិតទៅមើលដោយសារក្ដីស្រលាញ់និងកាគោរព ក្រមសីលធម៌ការងារ ការចាកចេញរបស់ឆ្កែអាណាថានេះមួយរយៈហើយ មិនដែលនិយាយអ្វីមិនល្អពីមេឡើយ សូម្បីតែអ្នកកាសែតខលមកសួរក៏ខ្ញុំមិនធ្វើការអត្ថាធិប្បាយដែរក្រុមហ៊ុនថ្មីសុំខ្ញុំធ្វើកម្មវិធីទទួលស្វាគមន៍ក៏ខ្ញុំមិនឲ្យធ្វើដែរ បើនិយាយអំពីការដឹងគុណឆ្កែអនាថាមួយក្បាលនេះមិនដែលបំភ្លេចទេមេ តែមេក៏ត្រូវគិតវិញដែរអំពីឆ្កែអនាថាមួយនេះបានចូលរួមចំណែកអ្វីខ្លះជាមួយក្រុមហ៊ុនជាយូរឆ្នាំមកនេះ។
ខ្ញុំគិតថាមេយល់ពេកហើយ ខ្ញុំដឹងច្បាស់បើខ្ញុំចេញមកក្រុមហ៊ុនថ្មីអន់គ្មានការគាំទ្រច្រើន ប្រហែលជាគ្មាន រឿងរ៉ាវអ្វីកើតឡើងទេ មេកុំមើលមកឆ្កែមួយក្បាលនេះល្ងង់ពេក ស្លូតពេកហើយចង់ធ្វើបាបស្រេចតែអំពើចិត្ត ចង់វាយឆ្កែអនាថានេះតាមតែអំពើចិត្ត ទុកផ្លូវឲ្យគ្នារស់ផងព្រោះមេមានលុយណាស់។ សុំមេវិភាគរូបភាពមួយចំនួនតូចនេះតាមការគួរសិនចុះ ខ្ញុំបានជម្រាបជូនទាំងមេប្រុសមេស្រីនិងអ្នកគ្រប់គ្រង ក្រៅផ្លូវការនិងក្នុងផ្លូវការមុននឹងចាកចេញ ហើយខ្ញុំផូសនេះកុំគិតក្នុងន័យខ្ញុំចង់ឈ្នះចាញ់អ្វីឡើយគឺខ្ញុំចង់បានភាពស្អាតស្អំរបស់ខ្ញុំដែលមេបានផូសជាសាធារណះមកលើរូបខ្ញុំ៕EB