ចិន ៖ ក្រោយបញ្ចប់ការស្រាវជ្រាវ និងផលិតវ៉ាក់សាំង សម្រាប់ជំងឺកូវីដ១៩ ចិននឹងផ្តល់អាទិភាពដល់កម្ពុជាមុនគេ
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំថ្នាក់ដឹក នាំកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី៣ កាលពីថ្ងៃទី ២៤ ខែសីហាលោក Li Keqiang នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់ កិច្ចស្រាវជ្រាវ និងផលិតវ៉ាក់សាំង សម្រាប់ជំងឺវីរុសCOVID-19 និងអនុញ្ញាតប្រើប្រាស់ជាផ្លូវការ ភាគីចិននឹងផ្តល់អាទិភាព ដល់ប្រទេសកម្ពុជា និងបណ្ដាប្រទេស ទន្លេមេគង្គផ្សេងទៀត ។
ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹង តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥ សីហានេះថា “នាថ្ងៃទី ២៤ ខែសីហា ឯកឧត្តម Li Keqiang នាយករដ្ឋមន្រ្តីចិន បានអញ្ជើញចូលរួមកិច្ច ប្រជុំថ្នាក់ដឹកនាំកិច្ច សហប្រតិបត្តិការ ឡានឆាង-មេគង្គ លើកទី៣ លោកមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់កិច្ចស្រាវជ្រាវ និងផលិតវ៉ាក់សាំង សម្រាប់ជំងឺវីរុស COVID-19 និងអនុញ្ញាតប្រើប្រាស់ជាផ្លូវការ ភាគីចិននឹងផ្តល់អាទិភាព ដល់ប្រទេសកម្ពុជា និងបណ្ដាប្រទេសទន្លេមេគង្គ ផ្សេងទៀត”៕EB