រាជរដ្ឋាភិបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ គោលបំណងការពារអាយុជីវិត ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិតែប៉ុណ្ណោះ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងដើម្បីការពារអាយុជីវិត ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ ជាដើម មិនមែនដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ដូចក្រុមអ្នករិះគន់គិតឡើយ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ ២០ ២០ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «មានគេលើកឡើងថា (ក្រុមអ្នករិះគន់) ប្រជាជនយើងកំពុងរងផលប៉ះពាល់ ជំងឺកូវីដ-១៩ យើងដាក់បន្ទុកទៅលើប្រជាពលរដ្ឋទៀត តាមរយៈនៃការរឹតបន្ដឹងច្បាប់ចរាចរ ណ៍ ដោយមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយមានអ្នកខ្លះទៀតថា រឹតបន្ដឹងដើម្បីយក លុយប្រជាពលរដ្ឋ»។
សម្ដេចក្រឡាហោម បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជំងឺ កូវីដ-១៩ ហើយរហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩នៅកម្ពុជា ចំនួន១៤១នាក់ នឹងមិន ទាន់មានអ្នកណាមួយស្លាប់ដោយសារជំងឺកូវីដ-១៩ឡើយ។ក៏ប៉ុន្ដែងារមកមើលគ្រោះចរាចរ ណ៍វិញ មានស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះ អ្នករិះគន់ បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែ លេស និងមិនធ្វើការដោយមិនច្បាស់លាស់ ហាក់បីដូចជា ចង់ឲ្យប្រជាជនស្លាប់បន្ដទៀត។
សម្ដេចក្រឡាហោម បន្ថែមថា អ្នករិះគន់ចំពោះបញ្ហាច្បាប់ចរាចរណ៍ថ្មីមិនឲ្យតម្លៃប្រជាពលរដ្ឋ និងមិនពិចារណាដោយត្រឹមត្រូវ។សម្ដេចក្រឡាហោមបន្ដថា គោលបំណង នៃការរឹតបន្ដឹងច្បា ប់ចរាចរណ៍សព្វថ្ងៃ ដើម្បីការពារ ទ្រព្យសម្បត្តិ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ ប្រសិនបើប្រជា ពលរដ្ឋ ចូលគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ចមិនផាកពិន័យឡើយ ជាពិសេស ពេលវេលាផងដែរ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «ប្រសិនបើរាជរដ្ឋាភិ បាលបន្ថយច្បាប់ចរាចរណ៍ផ្លូវគោក មានប្រជាពលរដ្ឋស្លាប់កាន់តែច្រើន។ ដូច្នេះទើបរាជរដ្ឋាភិ បាល បានរឹតបន្ដឹងចរាចរណ៍បែបនេះ ដើម្បីឲ្យបណ្ដាប្រទេសជាមិត្តកោតសសើរកម្ពុជា»។
សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យ លេខ៣៦ អនក្រ.បក រយៈពេល២ខែ (ឧសភា-មិថុនា) បានចពិន័យសរុបចំនួន៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។
បន្ថែមពីនេះ ការអនុវត្តបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០%៕EB